The Tower of Babel (Genesis 11: 1-9)
ភាសាខ្មែរ (Khmer)
Khmer Standard Version
- នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលនិយាយភាសាតែមួយ មានពាក្យសំដី តែមួយ។
- ពេលគេធ្វើដំណើរពីទិសខាងកើតមកដល់វាលរាបមួយ ក្នុងស្រុកស៊ីណើរ គេក៏តាំងទីលំនៅក្នុងតំបន់នោះ។
- គេនិយាយគ្នាទៅវិញទៅមកថា៖ «តោះយើងនាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវា»។ គេប្រើដុំឥដ្ឋនោះជាថ្ម និង ប្រើជ័រខ្មៅជាបាយអ។
- បន្ទាប់មកគេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និង ប្រាសាទមួយ ដែលមានកំពូលខ្ពស់ដល់មេឃដើម្បីអោយយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នាទៅពាសពេញលើផែនដីឡើយ»។
- ព្រះអម្ចាស់យាងចុះមកទតមើលទីក្រុង និង ប្រាសាទដែលមនុស្សលោកបានសង់
- ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ពួកគេទាំងអស់គ្នាជាប្រជាជនតែមួយ និយាយភាសាតែមួយ! បើគេធ្វើការនេះកើតគេក៏នឹងអាចធ្វើអ្វីៗផ្សេងទៀតតាមតែគេប្រាថ្នាចង់ធ្វើនោះបានដែរ គ្មានឧបសគ្គណារារាំងពួកគេឡើយ។
- ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំអោយគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។
- ព្រះអម្ចាស់ក៏ធ្វើអោយគេបែកខ្ញែកគ្នាចេញឆ្ងាយពីទីនោះទៅពាសពេញលើផែនដីទាំងមូល ហើយគេក៏ឈប់សង់ក្រុងនោះទៀត។
- ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា"បាបិល" ដ្បិតនៅទីនោះហើយ ដែលព្រះអម្ចាស់បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយព្រះអង្គធ្វើអោយមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។
Old Version

Information about the Khmer writing system and language
Khmer language learning materials
Tower of Babel in Mon-Khmer languages
Khasi,
Khmer,
Vietnamese
Other Tower of Babel translations
By language |
By language family
Learn Chinese Characters with the Omniglot Chinese app